សូម្បី Wenger ក៏សំណូមពរដូច Emery ដែរថាអ្នកគាំទ្រគួរទ្រាំបន្តិចចំពោះទំរង់លេងរបស់ Pepe

0

ក្រោយការផ្លាស់មកដល់នៃកំពូលកីឡាករតម្លៃថ្លៃបំផុតរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Nicolas Pepe អ្វីៗហាក់ដូចជាមិនទាន់ទទួលបានលទ្ធផលដូចដែរការរំពឹងទុករបស់ក្លឹបនិងអ្នកគាំទ្រនៅឡើយ។

កីឡាករតម្លៃខ្លួន៧២លានផោនរូបនេះមិនទាន់បង្ហាញទំរង់លេងបានល្អនៅឡើយហើយជាពិសេសគឺមិនទាន់អាចរកគ្រាប់បាល់បានសោះក្នុងការបង្ហាញខ្លួនជាច្រើនឲ្យក្លឹបទៅហើយក្តី។

កាលពីសប្តាហ៍មុនក្រោយការទិះតៀនជាច្រើនពីសំណាក់អ្នកគាំទ្រក្លឹបផងនោះគ្រូបង្វឹកក្លឹបលោក Emery បានចេញមកសំណូមពរឲ្យទាំងអស់គ្នាគួរអត់ធ្មត់បន្តិចរហូតដល់ទំរង់របស់ខ្សែប្រយុទ្ធរូបនេះល្អប្រសើរឡើងវិញ។

មកដល់សប្តាហ៍នេះសូម្បីតែអតីតគ្រូបង្វឹកក្លឹបកាំភ្លើងធំលោក Arsene Wenger ក៏បានធ្វើការលើកឡើងដូចគ្នានេះដែរ។លោកបានបញ្ជាក់ថាចូលចិត្តកីឡាកររូបនេះហើយការសម្រេចចិត្តរបស់ក្លឹបគឺជារឿងដ៏ល្អក្នុងករចុះកុងត្រា Pepe ប៉ុន្តែទំរង់លេងបច្ចុប្បន្នប្រហែលជាត្រូវរងចាំបន្តិចសិនរហូតដល់អ្វីៗល្អប្រសើរជាងនេះ៕

ប្រែសម្រួល:Lee