អ៊ីតាលី និងក្រុមហ៊ុន Purma បំបែកកំណត់ត្រា ១០៨ឆ្នាំកន្លងមក​

0

នៅលើទឹកដីអ៊ីតាលី មានប្រវត្តិសាស្ត្របាល់ទាត់ដ៏សំបូរបែប ទាំងក្លិប និងនៅលើឆាកអន្តរជាតិ ។
ក្រុមដែលល្បីល្បាញបំផុត នៅលើពិភពលោក ស្ថិតក្នុងក្របខណ្ឌ Serie A ដែលក្នុងនោះគេស្គាល់ក្រុម AC Milan, Inter, Juventus និង Roma ។​

នៅលើឆាកអន្តរជាតិ អ៊ីតាលី បានលើកពានពិភពលោកចំនួន ៤សម័យកាល នឹង​ធ្វើរឿង​ល្អលំដាប់ទី​២ នៅពីក្រោយប្រទេសប្រេស៊ីល ។
នៅពេលដែលយើងគិតពីបាល់ទាត់អ៊ីតាលី ទស្សនិកជនច្បាស់ជានឹកឃើញដល់តារាបាល់ទាត់ជើងចាស់ Andrea Pirlo, Roberto Baggio និង Paolo Maldini ជាដើម។ ក្នុងនោះដែរយើងគិតអំពីពណ៌ខៀវ ដែលជាពណ៌ក្រុមអ៊ីតាលី ។ដោយក្រុមជម្រើសជាតិរបស់ពួកគេមានឈ្មោះហៅ ក្រៅថា Azzurri ដែលប្រែថា ខៀវស្រាល ។

អាវដែលពួកគេពាក់ក្នុងដីនេះ គឺធ្វើឡើងតាំងពីឆ្នាំ ១៩១១ ។ ប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យ ពួកគេ បានធ្វើរឿងជាលក្ខណៈប្រវត្តិថ្មីមួយទៀត សម្រាប់ឆ្នាំ ២០២០ខាងមុខនេះ ដោយក្រុមហ៊ុន Puma បានបោះពុម្ពអាវថ្មីជូនពួកគេ ដោយមានពណ៌បៃតងចាស់ ។ នេះការបំបែកប្រពៃណីចាស់របស់ពួកគេ ក្នុងរយៈពេល ១០៨ ឆ្នាំមកនេះ ។
ប្រភពបានប្រាប់ថា អ៊ីតាលី នឹងយកអាវពណ៌បៃតងចាស់នេះ យកមកលេង ក្នុងថ្ងៃការប្រកួតអន្តរជាតិ នាពេលដ៏ខ្លីខាងមុខ ជាមួយប្រទេសក្រិក ៕