Matthijs de Ligt សើចនឹងព័ត៌មានថាគ្រូបង្វឹកសុំឲ្យបញ្ចុះទម្ងន់

0

Matthijs de Ligt បានធ្វើការឆ្លើយតបទៅកាន់ព័ត៌មានថា Sarri បានប្រាប់គាត់ឲ្យព្យាយាមបញ្ចុះទម្ងន់។​ នេះបើយោងតាមសារព័ត៌មាន Mirror បានចុះផ្សាយ។
ខ្សែការពារកណ្តាលរបស់ Juventus បានស៊ូទ្រាំនឹងការចាប់ផ្តើម ក្នុងអាជីពនៅក្របខណ្ឌកំពូលអ៊ីតាលី បន្ទាប់ពីផ្លាស់មកពី Ajax ជាមួយទីផ្សារដោះ ដូរ​ទំហំទឹកប្រាក់ច្រើនសន្ធឹក ដោយបានលេងតែ ៥ប្រកួត នឹងត្រូវបានគ្រូបង្វឹកបង្ខំឲ្យអង្គុយមើលការលេងរបស់Giorgio Chiellini និង Leonardo Bonucci ។

សារព័ត៌មានបានចេញផ្សាយថា កីឡាករសញ្ជាតិហុល្លង់រូបនេះ ត្រូវបានគ្រូបង្វឹកឲ្យព្យាយាមតមអាហារ ជាពិសេស​ត្រូវបរិភោគអាហារមានជាតិខ្លាញ់តិច ដោយស្ថិតក្រោមការឃ្លាំមើលរបស់លោក Sarri ។ ប៉ុន្តែកីឡាករ​ខ្សែការពារមាឌមាំនេះ បានសើច ហើយសន្យាចំពោះអ្នកគាំទ្រថា នឹងមើលឃើញពីសក្តានុពលដ៏ពេញលេញរបស់គាត់ ក្នុងការលេងនៅលើទីលាន ក្នុងរយៈពេល ដ៏ខ្លីខាងមុខ។
លោកប្រាប់ទៅកាន់ Nu.nl ថា​អត្ថបទដែលចុះផ្សាយពីលោក វាហាក់ដូចជា​រឿងព្រៃផ្សៃ ។ លោកថា វាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ហើយអ្វីៗ នៅទីនេះ​ខ្ញុំដឹងថា អ្វីល្អហើយអ្វីអាក្រក់ខ្ញុំបានដឹងរួចរាល់អស់ហើយ​។​

“វាពិតជាអស្ចារ្យណាស់ដែលខ្ញុំត្រូវលេងរួចទៅហើយប៉ុន្តែអ្នកនឹងត្រូវឈានដល់ទីបញ្ចប់ហើយ។ នោះជាការប្រកួតប្រជែងដ៏ធំសម្រាប់ខ្ញុំ។ ”
មេរៀនសំខាន់បំផុតដែលខ្ញុំបានរៀននៅ Juventus គឺអ្នកត្រូវការទំនុកចិត្តលើខ្លួនឯង។ ដំបូងខ្ញុំសង្កេតឃើញថាខ្ញុំមានការព្រួយបារម្ភផងដែរអំពីការមិនធ្វើខុសហើយនោះជាអ្វីដែលអ្នកមិនគួរធ្វើ។ ខ្ញុំមិនដែលលេងរបៀបនោះទេ។ ហើយនៅក្នុងសប្តាហ៍ដំបូងរបស់ខ្ញុំខ្ញុំក៏ផ្តោតអារម្មណ៍ខ្លាំងពេកដែរ។