Virgil van Dijk ឲ្យហង្សក្រហមប្រុងប្រយ័ត្ន ក្រោយមេឃខៀវចាញ់​

0

ក្លិបមេឃខៀវបានចាញ់យ៉ាងភ្ញាក់ផ្អើល ដែលធ្វើឲ្យក្រុមហង្សក្រហមនាំមុខ រហូតដល់ទៅ ៨ពិន្ទុ ក្នុងលីគកំពូល​អង់គ្លេស ក្រោយពីម្ចាស់ការពារជើង ឯករដូវកាលចាស់ ចាញ់ក្រុមចចកខ្មៅ 2-0 ។
ជាមួយលទ្ធផលនេះដែរ ខ្សែការពារហង្សក្រហម កីឡាករ Virgil van Dijk មានការភ្ញាក់ផ្អើលនឹងលទ្ធផលនេះ ហើយសុំឲ្យក្រុមរបស់លោក មានការ ប្រុងប្រយ័ត្នខ្ពស់ក្នុងការលេ​ង។

កីឡាករហុល្លង់នេះបានប្រាប់ Skysport ថា អ្នកគ្រប់គ្នាបានរំពឹងរួចរាល់ហើយថា ការប្រកួតនោះវាមិនពិបាកសម្រាប់មេឃខៀវនោះទេ ជាពិសេស ធ្វើឡើងក្នុងទឹកដីរបស់ខ្លួន ហើយក៏មិនគិតថារកគ្រាប់បាល់អត់បានដូចគ្នា​។ អាចនិយាយបានថាវាជារឿងអស្ចារ្យសម្រាប់ Wolves ។​
លោកបានបន្តថា យើងគួរតែផ្តោត​អារម្មណ៍ទៅលើការប្រកួតរបស់យើង ហើយកុំមើលពីចំណុចខ្វះខាត រវាងយើង​និងអ្នកដទៃ ហើយវានឹងមានពេល វេលាកើតឡើង​ប្លែកៗ ជាពិសេសនៅក្នុងខែធ្នូ និងមករា ៕