ក្រុមបិសាចក្រហមកំពុងធ្វើការកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយ កីឡាករ Alex Sanchez នារដូវក្តៅខាងមុខ ដោយមិនឲ្យវិលត្រលប់ មកកាន់ទឹកដីអូត្រាហ្វតវិញនោះទេ ។
កីឡាករសញ្ជាតិឈីលី ត្រូវបានក្លិបបិសាចក្រហមបញ្ចូនទៅកាន់ទឹកដី Inter Milan ក្នុងលក្ខណៈខ្ចីជើង សម្រាប់រដូវលា 2019-20 ។
កីឡាករខាងលើជាកីឡាករដែលរកចំណូលប្រចាំសប្តាហ៍បានច្រើន ជាងគេរបស់ក្លិបបិសាចក្រហម រហូតដល់ទៅ ៥សែនផោន ក្នុងមួយសប្តាហ៍ ប៉ុន្តែមេធំរបស់ក្លិបនេះ នឹងមិនផ្តល់ឱកាសឲ្យ កីឡាករ Sanchez វិលវិញនោះទេ ទោះបីជានៅសល់កុងត្រាជាមួយគ្នា ៣ឆ្នាំក៏ដោយ។
បើតាមការចុះផ្សាយរបស់កាសែតអង់គ្លេស The Sun បានចុះថា ក្លិបបិសាចក្រហមបានដាក់ការស្នើសុំ តម្លៃ ២៥លាផោន ហើយកម្រៃដែល ប្រមូល បានពីការផ្ទេរនឹងត្រូវចំណាយសម្រាប់កញ្ចប់ប្រាក់ឈ្នួលរបស់គាត់។
ប្រភពចេញពីក្លិបបិសាចក្រហមបានប្រាប់កាសែតខាងលើថា ផែនការគឺរកប្រាក់ខ្លះមកវិញ ហើយប្រើវាដើម្បីសងទៅលើកិច្ចសន្យារបស់គាត់ សង្ឈឹមថាគាត់អាចនឹងលេងបានល្អនៅ Inter ៕