តាមពិតស្ថានភាពក្លិបបិសាចក្រហមឈានដល់ដំណាក់កាល ធ្ងន់ធ្ងរហើយ ហើយជីវិតចុងក្រោយរបស់ក្លិបនេះ គឺស្ថិតក្នុងដៃរបស់ក្លិបហង្សក្រហម ដែលអាចនឹងធ្វើឲ្យម្ចាស់ក្លិបសម្រេចចិត្តដកតំណែងលោក Ole មុនទីផ្សារដោះដូររដូវកាលបើក នាខែមករា ខាងមុខ។
Solskjaer បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពសម្ពាធធ្ងន់ធ្ងរ ជាពិសេសបរាជ័យក្រោមថ្វីជើង Newcastle កន្លងមក។
នៅទីនេះ គឺអំឡុងពេលការសម្រាកប្រកួតលក្ខណៈអន្តរជាតិ ប៉ុន្តែក្លិបបិសាចក្រហម នៅតែបន្តចូលខ្លួនមកវិញក្លិប មានមូលដ្ឋាននៅ អូត្រាហ្វត នឹងបន្តស្វាគមន៍ក្លិបកំពូលតារានាពេលបច្ចុប្បន្ន។
ហង្សក្រហម Liverpool នៅមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ នឹងបានយកឈ្នះក្លិបធំៗ ដូចជា កាំភ្លើងធំ និង តោខៀវជាដើម។
សារព័ត៌មាន BBC បានបង្ហាញសំណេរថា មានការព្រួយបារម្ភចំពោះ Man Utd នោះគឺសម្ពាធខាងក្រៅ ដែលនឹងជំរុញឲ្យក្លិបបណ្តេញលោក Ole ចេញបើសិនជាហង្សក្រហមធ្វើកុប្បកម្មនៅ Old Trafford បានជោគជ័យ សម្រាប់សប្តាហ៍ទី៩ នោះ។
Solskjaer ទើបតែទទួលបានជ័យជម្នះ ២ លើកគត់ពីការប្រកួតលីក ១៣ លើកចុងក្រោយរបស់លោកហើយក្រុមបិសាចក្រហមបានចាប់ផ្តើមរដូវកាលលីកដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេល ៣០ ឆ្នាំ៕