Ederson អ្នកចាំទីដៃទី១មេឃខៀវ បានអះអាងថាការបាត់បង់ខ្សែការពារកណ្ដាលកីឡាករ Aymeric Laporte ជាកត្តាសំខាន់ដែលធ្វើអោយ Man City បរាជ័យ ។
កីឡាករ Ederson បាននិយាយថា”វាពិតជាលំបាកណាស់ដែលកីឡាករសំខាន់ៗរបួសច្រើន ជាពិសេសកីឡាករដែលលេងរ៉ូលតែមួយនៅលើទីលាន។ យើងទាំងអស់គ្នាដឹងហើយពីភាពប៉ិនប្រសប់របស់កីឡាករ Laporte ក្នុងការការពារ វាពិតជាពិបាកណាស់ដែលបាត់បង់រូបគាត់។ ប៉ុន្តែយើងនៅមានកីឡាករឆ្នើមៗជាច្រើនដែលជំនួសរ៉ូលរបស់គាត់។”
កីឡាករសញ្ជាតិបារាំងវ័យ២៥ឆ្នាំរូបនេះបានរងរបួសតាំងពីខែសីហាមកម្ល៉េះ ហើយអាចវិលចូលទីលានវិញ នាចុងឆ្នាំនេះ៕

កីឡាករ Aymeric Laporte