ក្រុមតារាបាល់ទាត់របស់ក្លិបមាន់ខ្នាយមាស Spurs នឹងប្រឈមការកាត់ប្រាក់ឈ្នួល បើសិនជាពួកគេធ្លាក់ចេញពីក្របខណ្ឌ យូហ្វាឆាមពានលីក នារដូវកាលក្រោយ ។
នាយកក្លិបលោក Daniel Levy កន្លងទៅបានផ្តល់ថវិកាដើម្បីលើកទឹកចិត្ត បើសិនជាក្លិបទទួលបានជ័យជម្នះ ប៉ុន្តែបើសិនជាខកខានការប្រកួត នៅយូហ្វាឆាមពានលីក ក៏ត្រូវតែ កាត់បន្ថយហិរញ្ញវត្ថុដូចគ្នា។
បញ្ហានេះកើតឡើងកាលពីថ្ងៃសៅរ៍ បន្ទាប់អ្នកចាំទីរបស់គេ Hugo Lloris មានបញ្ហារបួសដោយត្រូវដកចេញ រួចក៏ត្រូវបានបរាជ័យ យ៉ាងអាម៉ាស ក្រោមថ្វីជើងក្រុម Brighton ។
បរាជ័យនៅពហុកីឡដ្ឋាន Amex Stadium បានធ្វើឲ្យក្លិបបានធ្លាក់ទៅកាន់ពាក់កណ្តាលតារាង ដោយឈ្នះតែបីលើក និងស្មើតែមួយលើក ក្នុងចំណោម ៨ប្រកួតកន្លងមកនេះ ។