Gareth Bale ឆ្អែតចិត្តចង់ដើរចេញពីអធិរាជស

0

Gareth Bale បានបង្ហាញជំហរឆ្អែតចិត្តចង់ចាកចេញពីក្លិបអធិរាជស Real Madrid បន្ទាប់ពីមិនមានឈ្មោះលេងក្នុងព្រឹត្តិការណ៍ពាន អឺរ៉ុប ។
កាសែតអេស្ប៉ាញ AS បានចុះផ្សាយថា ស្លាបប្រយុទ្ធអាយុ ៣០ឆ្នាំ​ បានឆ្អែតចិត្ត និងចង់ចាកចេញពីក្រុម Real នារដូវកាលក្តៅខាងមុខ ។​
Bale ត្រូវបានគេមើលឃើញថាមិនមានឈ្មោះលេង​ ក្នុងអំឡុងពេលដែល​ក្លិបបាន ប្រកួតជាមួយក្លិបដែល មានមូលដ្ឋាននៅ បែលហ្សិក គឺ Club Brugge ។​ ម្យ៉ាងវិញទៀត កីឡាករ​សញ្ជាតិវែលរូបនេះ ក៏ត្រូវបានលោកហ្ស៊ីដាន់ដកចេញពីតំណែងលេង លីកក្នុងស្រុកដូចគ្នា​។

Bale ដែលធ្លាប់មានរឿងប្រេះឆា​ជាមួយលោកហ្ស៊ីដាន់ ត្រូវបានគេទុកឲ្យស្ថិតនៅមួយចំនួននៃការប្រកួត ទោះបីជាគាត់មានសុខភាពល្អ ប្រក្រតី ។
ហើយនេះមិនមែនជាលើកទី​១នោះទេសម្រាប់គាត់ ដែលត្រូវបានគេច្រានចោល មិន​ឲ្យលេង ហើយបានបង្ហាញខ្លួនលេងចុងក្រោយជាមួយ Real Sociedad ។​