កីឡាករអាហ្សង់ទីនវ័យ២៣ឆ្នាំធ្លាក់ពីជាន់ទី៦ស្លាប់ក្នុងពិធីជប់លៀងមួយ

0

ជារឿងគួរឲ្យសោកស្តាយមួយសម្រាប់សហព័ន្ធបាល់ទាត់ងាហ្សង់ទីននៅពេលដែលកីឡាករវ័យក្មេងម្នាក់មានឈ្មោះថា Ezequiel Esperon អាយុ២៣ឆ្នាំបានបាត់ជីវិតក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យ Zubizarreta នាទីក្រុង Buenos Aires។

តាមការអះអាងរបស់កាសែតអង់គ្លេស The Sunsports នៅថ្ងៃចន្ទទី៧ខែតុលានេះបានសរសេរថាការស្លាប់របស់កីឡាកររូបនេះត្រូវបានគេជឿជាក់បានធ្លាក់ចេញពីជាន់ទី៦នៃកម្មវីធីជប់លៀងមួយដែលរូបគេនឹងមិត្តភ័ក្តបានបន្តផឹកស៊ីរហូតដល់ម៉ោង៣ទាបភ្លឺកាលពីថ្ងៃអាទិត្យម្សិលមិញ។

កីឡាករ Esperon បានចាប់ផ្តើមអាជីពដំបូងជាមួយនឹងក្លឹបក្នុងស្រុកកំណើតគឺ Buenos Aires មុនពេលផ្លាស់ទៅចូលរួមជាមួយនឹងក្លឹបប្រេស៊ីល Sport Club Internacional ដែលស្ថិតនៅភាគខាតត្បូងទីក្រុង Porto Alegre និងក្លឹបចុងក្រោយនៅមិកស៊ិកនិងបន្ទាប់មកក៏អត់មានក្លឹបលេងអស់រយៈពេល៧ខែមកហើយ៕

ប្រែសម្រួល:Lee