Man United ដកខ្លួនពីការប្រជែងយក de Beek ក្រោយ Ajax ឡើងថ្លៃគុណ ៣

0

កាសែតអង់គ្លេស The Sunsports នៅថ្ងៃចន្ទទី៧ខែតុលានេះបានសរសេរថាកន្លងមកក្លឹបបិសាចក្រហម Man United បានយកកញ្ចប់លុយប្រមាណជា៣៥លានផោនទៅចចារសុំទិញកីឡាករឆ្នើមរបស់ក្លឹប Ajax កីឡាករ Donny van de Beek ប៉ុន្តែចុងក្រោយនេះត្រូវបានគេជឿជាក់ថាបានដកខ្លួនហើយបន្ទាប់ពីទទួលរងការបដិសេធពីក្លឹបហូឡង់នេះ។

ក្លឹបបិសាចក្រហម Man United កំពុងស្ថិតនៅក្នុងស្ថានភាពដុនដាបយ៉ាងខ្លាំងជាពិសេសការប្រកួតចុងក្រោយនេះបរាជ័យក្រុមក្បែរតំបន់កាត់ចោល Newcastle ក្នុងលទ្ធផល១ទល់នឹង០ផងនិងបច្ចុប្បន្នមានតែ២ពិន្ទុប៉ុណ្ណោះឈរចេញពីតំបន់ដែលត្រូវគេកាត់ចោលទៅរដូវកាលក្រោយផង។

ប្រភពដដែលបានសរសេរទៀតថាក្រោយការដកខ្លួនរបស់ Man United ភ្លាមគេជឿជាក់ថា Real Madrid គឺជាអ្នកបន្ទាប់ដែលបានចូលមកចែចូវ de Beek ប៉ុន្តែជឿជាក់ថាតម្លៃខ្លួនដែល់ត្រូវបានដាក់ដោយ Ajax នៅពេលនេះគឺកើនទៅដល់១០០លានផោនហើយក៏នឹងមិនអាចលក់ភ្លាមពេលនេះដែរគឺចាំរហូតដល់រដូវក្តៅឆ្នាំក្រោយ៕

ប្រែសម្រួល:Lee