Pep ប្រាប់ឲ្យកូនក្រុមកុំខ្វល់រឿងលេខរៀងលើតារាងបច្ចុប្បន្ន

0

ចាញ់ក្រុម Wolve ក្នុងលទ្ធផលដល់ទៅ២ទល់នឹង០ជាការប្រកួតដ៏អាក្រក់បំផុតសម្រាប់ Pep ក្នុងរដូវកាលនេះដោយសារតែប្រកួតបរាជ័យនេះបានធ្វើឲ្យខ្លួនឃ្លាតកាន់តែឆ្ងាយពោលគឺ៨ពិន្ទុពីក្រុមលេខ១បណ្តោះអាសន្នលើតារាង Liverpool។

លោក Pep បានសារភាពថាទំរង់លេងរបស់ Man City ពិតជាខ្វះខាតមែនពេលប្រកួតលើកនេះប៉ុន្តែជម្រុញទឹកចិត្តឲ្យកូនក្រុមរបស់ខ្លួនមិនគួរមើលលេខរៀងបច្ចុប្បន្ននោះទេ។លោកចង់មានន័យថាពេលវេលានៅឆ្ងាយឧិកាសក្នុងការតាមប្រជែងសម្រាប់ក្រុមនៅតែមាន។

គួរបញ្ជាក់ការប្រកួតទើបតែបានដំណើរទៅ៨ប្រកួតប៉ុណ្ណោះក្នុងរដូវកាលថ្មីនេះខណៈដែលក្រុមហង្សក្រហម Liverpool ម្ចាស់ជើងឯករងអង់គ្លេសកាលពីរដូវកាលមុននោះហាក់ដូចជាមិនទាន់បន្ធូរដៃឡើយដោយការប្រកួតចុងក្រោយនេះក្រុមនេះនៅមិនទាន់ស្គាល់បរាជ័យឬស្មើនោះទេគឺមានពិន្ទុពេញ២៤ឯ Man City មានត្រឹមតែ១៦ប៉ុណ្ណោះ៕

ប្រែសម្រួល:Lee