Real Madrid ត្រូវបានបណ្តាញផ្សព្វផ្សាយចុះថា កំពុងតែដាក់គោលដៅយកខ្សែបម្រើម្នាក់របស់តោខៀវ ។
កីឡាករ Kante អាយុ ២៦ឆ្នាំ ត្រូវបានលោក Sarri ព្យាយាមទាក់ទាញ យកទៅចូលរួមលេងនៅក្លប Juventus ។
យោងតាមសារព័ត៌មានក្នុងប្រទេសអេស្ប៉ាញ ក៏បានចុះថា Los Blancos ក៏បានសំឡឹងយ៉ាងយកចិត្តទុកដាក់ ទៅលើ កីឡាករ ខ្សែបម្រើរូបនេះផងដែរ ដោយក្លាយជាគូប្រជែងយ៉ាងសំខាន់ សម្រាប់ក្លិបដែលមានមូលដ្ឋាននៅទឹកដីតូរីន ។
ក្រោមការដឹកនាំលេង របស់ហ្ស៊ីដាន់ នៅលីកកំពូលរបស់អេស្ប៉ាញ មានភាពល្អប្រសើរ ប៉ុន្តែក្នុងការប្រកួតពាន យូហ្វាឆាមពានលីក ពួកគេធ្វើ មិនសូវបានល្អនោះទេ។
ក្នុងនោះក៏មានមន្ទិលសង្ស័យពីសមត្ថភាពរបស់ខ្សែបម្រើ Casemiro ផងដែរ បន្ទាប់ពីបរាជ័យក្រោមថ្វីជើង PSG 3-0 កន្លងមក។
នេះជាមូលហេតុដែលធ្វើឲ្យក្លិបអធិរាជស កំពុងចង់បានកីឡាករខ្សែបម្រើខាងលើ មកចូលរួមលេងជាមួយ Hazard ។
ដោយឡែកលោក Sarri វិញ កំពុងតែព្យាយាមបោះទុន ៧០លានផោនទិញយកអតីតកីឡាកររបស់ខ្លួន ថ្វីបើមានកីឡាករបម្រើសំខាន់ៗ ដែល កំពុងលេងក្រោមការដឹកនាំរបស់ខ្លួន៕