ក្រុមហង្សក្រហម Liverpool សង្ឃឹមថាកីឡាករ Mohamed Salah នឹងជៀសផុតពីការរងរបួសធ្ងន់ធ្ងរបន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានរងរបួសអំឡុងពេលឈ្នះក្រុម Leicester City កាលពីថ្ងៃសៅរ៍។
បញ្ហារបួសរបស់ Salah បានធ្វើឲ្យគ្រូបង្វឹកហង្សក្រហមប្រតិកម្មយ៉ាងខ្លាំង ទៅលើកីឡាករ Hamza Choudhury ខ្សែបម្រើ The Fox ដែលបង្ក បញ្ហាជូនកីឡាករលោក ហើយលោកថាគួរតែដេញកីឡាករនេះចេញ បានត្រឹមត្រូវ ។ ក្រុមហង្សក្រហម បានបង្ហាញអារម្មណ៍ភ័យព្រួយ ចំពោះរបួស កីឡាករខ្លួន ប៉ុន្តែ កាសែត Mirror បានអះអាងថាពេលនេះ Liverpool សង្ឃឹមថាការរងរបួសមិនមានរយៈពេលវែងទេហើយ Salah នឹងមានសុខភាពល្អឡើងវិញនៅចុងបញ្ចប់នៃការសម្រាកប្រកួតអន្តរជាតិ។
