Rooney ថា ហង្សក្រហមនឹងបញ្ចប់ក្តីសុបិនអាក្រក់៣០ឆ្នាំ នារដូវកាលនេះ

0

Rooney បានលើកឡើងថា ហង្សក្រហមនឹងបញ្ចប់ការរងចាំរយៈពេល ៣០ឆ្នាំមកនេះ ដើម្បីវាយយកឈ្នះទៅលើក្លិបមេឃខៀវ លើកពានលីកកំពូលអង់គ្លេសនារដូវកាលនេះ។​
james Milner បានកំណត់ជោគវាសនា​ចុងក្រោយ ជួយឲ្យក្រុមហង្សក្រហមឈ្នះទៅលើ Leicester City លទ្ធផល 2-1 ដែលជាកំណត់ត្រាឈ្នះ ១០០ ភាគរយ ក្នុងចំណោមប្រកួត ៨ប្រកួតមិនធ្លាប់ស្គាល់ពាក្យថាចាញ់ ។
City ដែលជាម្ចាស់ជើងឯកការពារពានរដូវកាលចាស់ កំពុងចាញ់ពិន្ទុក្រុមហង្សក្រហមចំនួន ៨ពិន្ទុ ក្រោយពីពួកគេបានចាញ់ក្រុម ចចកខ្មៅ នាថ្ងៃអាទិត្យ។

កាលពីខែកន្លងទៅ ចាបលឿង Norwich ក៏បានធ្វើឲ្យមេឃខៀវភ្ញាក់ផ្អើលផងដែរ ដោយក្រុមទើបឡើងជាថ្មីនេះ​បានឈ្នះ 3-2 ។
ទន្ទឹមជាមួយគ្នានេះដែរ Rooney បានបង្ហាញទស្សនៈថា លោក Kloop នឹងផ្តួល Pep នារដូវកាលនេះ​។
ខ្សែប្រយុទ្ធរបស់ក្លិប DC United រូបនេះបានលើកឡើងថា ក្នុងទស្សនៈរបស់ខ្ញុំ យល់ឃើញថា ហង្សក្រហមកំពុងតែខ្លាំងក្លា តែក្រុម មេឃខៀវ ជាក្រុមអស្ចារ្យប៉ុណ្ណោះ ។ លោកបន្តថា “ ខ្ញុំគិតថា Liverpool មានភាពប្រសើរឡើងកាលពីឆ្នាំមុនចំណែកឯ Man City ស្ថិតនៅក្នុងកម្រិតមួយដ៏រឹងមាំដូច្នេះខ្ញុំគិតថា Liverpool” ។