Solskjaer ថាការប្រកួតរវាង Man Utd និងហង្សក្រហមកាន់តែអស្ចារ្យថ្វីបើចាញ់ Newcastle

0

Solskjaer បានង្ហាញជំហរថា ការប្រកួតជាមួយហង្សក្រហមនៅជំហានបន្ទាប់ នឹងកាន់តែអស្ចារ្យ ដោយរៀបចំទម្រង់លេងរួចរាល់ហើយ ថ្វីបើចាញ់ Newcastle ​នារាត្រីថ្ងៃអាទិត្យក៏ដោយ នោះ។ នេះបើយោងតាមសារព័ត៌មាន Metro បានចុះផ្សាយ។

បិសាចក្រហមនាពេលបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី​២ មាន ៩ពិន្ទុ ដែលមើលទៅឆ្ងាយជាងក្លិបកំពូល​តារាង ។ នាពេលខាងមុខនេះ ពោលគឺថ្ងៃទី​២០ ខែតុលា បិសាចក្រហមនឹងបើកពហុកីឡដ្ឋាន អូត្រាហ្វត ស្វាគមន៍ហង្សក្រហម ។
បើយើងក្រឡេកទៅមើល Jurgen Klopp នាពេលបច្ចុប្បន្នឃើញថាកាន់តែជោគជ័យ នៅក្នុងលីកកំពូល​អង់គ្លេស ដោយ ៨ប្រកួត ឈ្នះទាំង ៨ប្រកួត ប៉ុន្តែ លោក Solskjaer នឹងប្រឈមក្រុមជើងខ្លាំងនេះ បន្ទាប់ពីការសម្រាកប្រកួតអន្តរជាតិ ខណៈដែលក្លិបលោកកំពុងជួបស្ថានភាពតានតឹង ។

នៅពេលដែលអ្នកកាសែតបានសួរពីជំហរបន្ទាប់ដែលត្រូវជួបហង្សក្រហម លោក Solskjaer​ បានប្រាប់ BBC ថា វាជាការប្រកួតដ៏អស្ចារ្យសម្រាប់ យើង​។​ ការឈប់សម្រាកពីការប្រកួតអន្តរជាតិ ជាពេលវេលាមួយដ៏អស្ចារ្យ ដោយពួកគេបានជួបមិត្តភក្តិរបស់គេ ហើយវិលវិញ ជាមួយស្ថានភាព ស្រស់ស្រាយ យើងមានពេលវេលា​ល្អជាមួយគ្នា យើងបានរៀបចំរួចរាល់តាំងពីថ្ងៃដំបូង នៃការបើករដូវកាលដោយរក្សាគោលការណ៍ នៅដដែល ។ យើងមិនអាចរក្សាលទ្ធផលនៅថ្ងៃនេះបាន ប៉ុន្តែយើងនឹងបន្តដំណើរទៅមុខទៀត៕