ក្លិបអ្នកមានបុណ្យ Barcelona បន្ទាប់ពីមានរអាក់រអួល ប៉ុន្មានប្រកួតកន្លងមកនេះ បានកែប្រែស្ថានភាពថ្មី ដោយអាចក្តាប់បានឱកាស មកឈរលេខ រៀងទី២ ទន្ទឹម Real Madrid ដែលស្ថិតនៅកំពូលតារាង ។
Barcelona យប់មិញបានយកឈ្នះទៅលើ Sevilla ក្នុងលទ្ធផល 4-0 តាមរយៈគ្រាប់បាល់របស់ Luis Suarez, Arturo Vidal , Ousmane Dembele និង Lionel Messi ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយ នៅនាទី ៨៧ កីឡាករពីររូបរបស់ក្លិបអ្នកមានបុណ្យ Ronald Araujo និង Dembele ទទួលបានកាតក្រហមទាំងពីរនាក់ ។
លទ្ធផលនេះ បានធ្វើឲ្យ ក្លិបអ្នកមានបុណ្យ មាន ១៦ពិន្ទុ ដោយចាញ់ក្រុម អធិរាជស តែ២ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម ៨ប្រកួតមកនេះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=a4lUu0Bjzfg