Juventus ឡើងមកកាន់កំពូល​តារាងវិញ (មានវីដេអូខ្លី)

0

ក្លិបសេះបង្កង់ Juventus មានឱកាសដណ្តើមតំណែងកំពូ​លតារាងបានវិញពីក្រុម Inter Milan ក្រោយយកឈ្នះក្លិបនេះ ក្នុងលទ្ធផល 2-1 ដែលធ្វើឡើងនៅក្រៅទឹកដី ។​​

៧ប្រកួតដែលបូករួមទាំងការឈ្នះនារាត្រីយប់មិញនេះ Juventus មាន ១៩ពិន្ទុ ហើយ Inter Milan ស្ថិតនៅលេខរៀងទី​២មាន ១៨ពិន្ទុ ។​
ជួយជម្នះរបស់ក្រុម សេះបង្កង់ Juventus យប់មិញ រកបានគ្រាប់បាល់ទី​១ ដោយកីឡាករ Paulo Dybala នៅនាទី ៤ តែម្ចាស់ផ្ទះ Inter បានតាមស្មើវិញ ដោយគ្រាប់បាល់ពិន័យ ១១ម៉ែត្រ ស៊ុតសម្រេចដោយកីឡាករ Lautaro Martinez នៅនាទី ១៨ ។
លទ្ធផលដ៏ក្តៅគគុក ប៉ុន្តែ​សំណាងល្អ កីឡាករ​ចាស់វស្សា Gonzalo Higuain បានជួយឲ្យក្លិបឈ្នះនៅនាទី ៨០ ដោយបញ្ចប់ក្តីរំពឹងទុកថា ត្រឹមលទ្ធ ផល 1-1 ប៉ុន្តែប្រែក្លាយទៅជា 1-2 ឡើងទៅកាន់កំពូល​សារជាថ្មី ៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖