ត្រកូល Manchester ជួបហេតុអាក្រក់ ខណៈដែលហង្សក្រហម​ឡើងតួឯកធំនៅលីកកំពូល​អង់គ្លេស​

0

ការប្រកួតនារាត្រីយប់មិញសម្រាប់សប្តាហ៍ទី ៨ ក្នុងលីកកំពូល​របស់អង់គ្លេស បានរកឃើញតួឯកសំខាន់នោះគឺក្លិប ហង្សក្រហម Liverpool ដោយបន្តនៅកំពូល​តារាង មាន ២៤ពិន្ទុ ដោយមិនស្គាល់ពាក្យថាចាញ់ ខណៈដែលត្រកូល Manchester ទាំងពីរកំពុងជួបហេតុការណ៍ អាក្រក់ ។​

បន្ទាប់ពី Liverpool នៅតែរក្សាតំណែងឈ្នះ ៨ប្រកួត ដោយាការប្រកួតចុងក្រោយឈ្នះទៅលើ The Fox ក្នុងលទ្ធផល 2-1 ។
ប៉ុន្តែងាកមកមើលការប្រកួតនារាត្រីយប់មិញ ក្លិប Man City បានចាញ់ក្នុងដីយ៉ាងអាម៉ាស់ ដែលបន្តបាត់បង់ ៣ពិន្ទុទៀត ក្រោយពីចាញ់ Wolverhampton Wanderers ក្នុងលទ្ធផល 0-2 ដោយបន្តតំណែងលេខរៀងទី​២ នៃតារាងមាន ១៦ពិន្ទុ ចាញ់ ហង្សក្រហម ៨ពិន្ទុ ។​

ដោយឡែកក្រុម Man Utd វិញបានជួបស្ថានភាពអាក្រក់ដូចគ្នា ដោយចាញ់ក្រុមម្ចាស់ផ្ទះ Newcastle ក្នុងលទ្ធផល 1-0 ធ្លាក់ទៅលេខរៀងទី​១២ ដោយ៨ប្រកួត មានតែ ៩ពិន្ទុប៉ុណ្ណោះ ដោយចាញ់ក្រុមកំពូលតារាង រហូតដល់ទៅ ១៥ពិន្ទុ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

Man City 0-2 Wolves

Newcastle United 1-0 Manchester United