អតីតភ្នាក់ងាររបស់លោក Nabil Fekir បានអះអាងថាសំណើររបស់តារាឆ្នើមរូបនេះទៅកាន់ក្លឹបហង្សក្រហម Liverpool នៅឆ្នាំ ២០១៨ បានដួលរលំដោយសារតែប្អូនថ្លៃរបស់គាត់បានជ្រៀតជ្រែកក្នុងការចរចា។
លោក Jean-Pierre Bernes បានធ្វើការចរចារជាមួយក្លិប ក្លិបយក្សនៃក្របខ័ណ្ឌ Premier League ក្នុងរយៈពេល ៤ ខែដើម្បីធ្វើកិច្ចព្រមព្រៀងមួយមុនពេលការផ្លាស់ប្តូរបានបរាជ័យ មុន១១ម៉ោងនៃផ្សារដោះដូរបានបិទ ។
ហើយពេលនេះលោក Bernes បានបង្ហើបប្រាប់ស្ថានីយ៍ទូរទស្សន៍បារាំង Canal Plus ថាភាគីទីបីមានកំហុសចំពោះការផ្ទេរមិនបានសម្រេច។
ជាមួយគ្នានេះដែរគាត់បានប្រាប់ Get Football News France ថា Nabil គឺមានអាទិភាពសម្រាប់ហង្សក្រហមណាស់ ខ្ញុំបានធ្វើការអស់រយៈពេល ៤ ខែជាមួយតំណាងក្រុមហង្សក្រហមជាមួយលោក Jean-Michel Aulas ហើយអ្វីៗបានរួចរាល់ហើយ ។
ការងារនេះ នឹងធ្វើការបញ្ចប់កិច្ចព្រមព្រៀង នៅ Rambouillet ហើយក្នុងនោះប្អូនថ្លៃកីឡាករ Nabil ក៏មកជាមួយ ដោយបាននិយាយថា តម្រូវឲ្យបញ្ឈប់អ្វីៗទាំងអស់ ការពិភាក្សាត្រូវចាប់ផ្តើមធ្វើសារថ្មី។វាជាអ្វីដែលហួសចិត្ត ។ យើងគិតថា យើងកំពុងស្ថិតក្នុងខ្សែភាពយន្តរបស់ Walt Disney ៕