ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថា នឹងប្រើប្រាស់កីឡាករ Antoine Griezmann ធ្វើជាធ្នាក់ដ៏មានសក្តានុពល ដោះដូរមកវិញ ជាមួយ កីឡាករ Neymar ខណៈដែលកីឡាករសញ្ជាតិបារាំងរូបនេះ មាន ទំនាក់ទំនងតឹងតែងជាមួយ Lionel Messi ។
កីឡាករ ដែលមានតម្លៃខ្លួន ១០៨ លានផោន ទើបតែទិញមកក្នុងអំឡុងពេលទីផ្សារដោះដូរកន្លងទៅថ្មីៗ ត្រូវបានគេបង្ហើបថា មានទំនាក់ទំនងមិនល្អ ជាមួយកីឡាករសញ្ជាតិអាហ្សង់ទីន ចាប់តាំងពីការមកដល់ ក្លិបបាកា ហើយនឹងអាចត្រូវចាកចេញទៅកាន់ក្លិបថ្មីក្នុងពេលឆាប់ៗ ខាងមុខ។
សារព័ត៌មាន Le10sport បានចុះថា ដោយសារតែកីឡាករទាំងពីរមិនចុះសម្រុងនឹងគ្នា ក្លិប Barcelona នឹងបង្វែរស្ថានការផ្សះផ្សារថ្មីមួយទៀត ដោយនាំយកកីឡាករ Neymar ជំនួសវិញ។
ថ្វីបើរកគ្រាប់បាល់ចំនួន ៣លើក ចាប់តាំងពីមកលេងនៅ Nou Camp ។ Griezmann បាននិយាយនាពេលថ្មីៗនេះថា វាពិតជាលំបាកណាស់ក្នុងការស្គាល់គ្នា។យើងទាំងពីរមិនមែនជាបុគ្គលដែលចូលចិត្តនិយាយច្រើននោះទេហើយគាត់បានចំណាយពេលវេលាជាច្រើនលើបញ្ហារបួសដូច្នេះយើងមិនអាចធ្វើការជាមួយគ្នាច្រើននៅលើទីលានហ្វឹកហាត់បានទេ។
ការបោះពុម្ភផ្សាយដដែលជឿជាក់ថានេះគឺជាគន្លឹះនៃភាពតានតឹងរវាងពួកគេ ហើយជាថ្មីម្តងទៀតអាចជំរុញឱ្យក្រុម Barcelona ផ្លាស់ប្តូរសម្រាប់អតីតខ្សែប្រយុទ្ធរបស់ពួកគេមកវិញ៕