Man Utd ដាក់គោលដៅយកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិរុស្ស៊ី

0

ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិរុស្ស៊ី Aleksandr Sobolev កំពុងក្លាយជាកីឡាករ ស្ថិតក្នុងទិសដៅទីផ្សារដោះដូរនាខែមករា របស់ក្លិប Manchester United ។ នេះបើយោងតាម The Sun បានចុះផ្សាយ។
អតីតកីឡាករ​ជម្រើសជាតិរុស្ស៊ី អាយុក្រោម ២១ឆ្នាំ ជាកីឡាករ​ដែលស្ថិតក្នុងបញ្ជីរបស់បិសាចក្រហម ក្នុងនោះមាន Callum Wilson, Mario Mandzukic និង​ Moussa Dembele ជាដើម។​

លោក Ole Gunnar Solskjaer បានបង្ហើបថា គាត់ចាំបាច់ណាស់ត្រូវការកីឡាករ​ជួរមុខខ្លាំង ក្រោយពីកីឡាករ Romelu Lukaku និង Alexis Sanchez បានចាកចេញ ទៅកាន់ទឹកដី Inter Milan ។​

Sobolev បច្ចុប្បន្នអាយុ ២២ឆ្នាំ​ កំពុងក្លាយជាកីឡាករចាប់អារម្មណ៍ក្នុងលីក Russian Premier League ដោយរកបាន ៨គ្រាប។ ជាមួយគ្នានេះដែរ មានការដាក់ចេញនូវតម្លៃខ្លួនក្នុងតំបន់ អាចពី ១៥លានផោន៕