កីឡាករ៤នាក់របស់ Chelsea មានឈ្មោះក្នុងជម្រើសជាតិអង់គ្លេសវគ្គជម្រុះអ៊ឺរ៉ូឆ្នាំ ២០២០

0

ការប្រកាសជាផ្លូវការមួយបានបញ្ជាក់ថាកីឡាកររបស់ក្លឹបតោខៀវ Chelsea ចំនួន ៤នាក់ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីក្រុមជម្រើសជាតិអង់គ្លេសក្នុងពេលដែលលោកអ្នកចាត់ការទូទៅក្រុមលោក Gareth Southgate បានសម្រេចិត្តជាផ្លូវការកីឡាករទាំង២៥នាក់របស់គាត់ដើម្បីប្រកួតនឹងសាធារណរដ្ឋឆេកនិងប៊ុលហ្គារីក្នុងវគ្គជម្រុះអ៊ឺរ៉ូ ២០២០ ។

អង់គ្លេសនឹងត្រូវប្រកួតជម្រុះអ៊ឺរ៉ូ២០២០ចំនួនពីរទៀតនៅខែតុលាខាងមុខដែលក្នុងនោះនឹងត្រូវប្រឈមមុខជាមួយសាធារណរដ្ឋឆេកនៅថ្ងៃសុក្រស្អែកនេះមុនពេលប៉ះជាមួយនឹងជម្រើសជាតប៊ុលហ្គារី២ថ្ងៃក្រោយ។

កីឡាករទាំង៤នាក់របស់ក្លឹបតោខៀវ Chelsea មានដូចជា Tammy Abraham, Ross Barkley, Fikayo Tomori និង Mason Mount ត្រូវបានកោះហៅខណៈក្លឹបខ្លាំងរបស់Premier Leagueទាំង Liverpool និង Tottenham Spursមានឈ្មោះកីឡាករតែ៣រូប៕

ប្រែសម្រួល:Lee