BBC ប្រដូច Martinelli ទៅនឹង Cristiano Ronaldo

0

Gabriel Martinelli បង្ហាញខ្លួនដំបូងឲ្យក្លឹបកាំភ្លើងធំ Arsenal បាន២ប្រកួតមកហើយ ក្រោយពេលចុះកុងត្រាក្នុងតម្លៃត្រឹមតែ៦លានផោន ពីក្លឹបនៅប្រទេសប្រេស៊ីល Ituano ទាំងដែលអ្នកគាំទ្រក្លឹបផ្សេងទៀត មិនដែលស្គាល់សូម្បីតែឈ្មោះរបស់គេឡើយ។

ដោយឡែកនៅប្រេស៊ីលវិញ កីឡាកររូបនេះត្រូវបានគេប្រដូចសមត្ថភាពទៅនឹង Neymar បាត់ទៅហើយ ខណៈដែលនៅថ្ងៃពុធម្សិលមិញនេះ ក្រោយចប់ការប្រកួត Europa League របស់ Arsena lកីឡាករ Martinelli ដែលអាចរកគ្រាប់បាល់បានទៅដល់២គ្រាប់ម្នាក់ឯង សុទ្ធតែជាគ្រាប់បាល់ដ៏អស្ចារ្យនោះ កាសែត BBC បានចេញផ្សាយអត្ថបទដែលមានចំណងជើងថា តើបិសាចក្រហមពិតជាកំពុងសោកស្តាយខ្លាំងជាងគេ ដោយសារតែមិនបានចុះកុងត្រាទិញកីឡាករ Cristiano Ronaldoទី២ឬយ៉ាងណា?

កាសែតដ៏ល្បីនេះបានប្រដូច Martinelli ទៅនឹងកំពូលកីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ Cristiano Ronaldo ក្រោយការបង្ហាញខ្លួនទើបតែបាន២ដង ឲ្យកាំភ្លើងធំក្នុងនោះ ខ្សែប្រយុទ្ធរូបនេះរកបាន២គ្រាប់ ទាំង២ប្រកួតយ៉ាងអស្ចារ្យ៕

ប្រែសម្រួល:Lee