សប្តាហ៍នេះកាំភ្លើងធំ Arsenal នឹងត្រូវបើកទ្វារផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ Bournemouth ទាំងដែលក្រុមទាំងពីរមានតែ១ពិន្ទុប៉ុណ្ណោះខុសគ្នាតែ Arsenal ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី៤ឯ Bournemouth ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៨ឯណោះ។
ជំនួបគ្នាចុងក្រោយរវាងក្រុមទាំង២ទាំង៨ដងកាំភ្លើងធំ Arsenal បានទទួលបានជ័យជំនះដល់ទៅ៦ដងស្មើម្តងក្នុងការជួបគ្នាចុងក្រោយកាលពិខែកុម្ភៈឆ្នាំ២០១៩កន្លងទៅក្នុងទឹកដី Emirates របស់ខ្លួនកាំភ្លើងធំ Arsenal ស៊ី Bournemouth ក្នុងលទ្ធផល៥ទល់នឹង០។
លើសពីនេះកាំភ្លើងធំ Arsenal ក្នុងប្រវត្តិធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតលីកអង់គ្លេសរយៈពេល២១ដងដងចុងក្រោយខ្លួនភ្លាស់ស្នៀតចាញ់តែ១ប្រកួតប៉ុណ្ណោះ។មានន័យថា Arsenal មានសង្ឃឹមខ្លាំងក្នុងការរក៣ពិន្ទុនាយប់ថ្ងៃអាទីត្យសប្តាហ៍នេះ៕
ប្រែសម្រួល: Lee