ក្នុងការប្រកួតពាន Europa League នារាត្រិយប់មិញ រវាង Dudelange និង Azerbaijani ត្រូវបានផ្អាកនៅតង់ទី១ នាថ្ងៃព្រហស្បត្តិ៍ យប់មិញ បន្ទាប់ពីដ្រូន បានហោះភ្ជាប់ដោយសណ្តោងភ្ជាប់មកជាមួយ ទង់ជាតិ Armenian ។
បើយោងតាមគេហទំព័រ Dailymail បានចុះផ្សាយឲ្យដឹងថា ដ្រូនដែលហោះ នេះបានធ្វើឲ្យអ្នកលេង Qarabag អន់ចិត្ត នឹងបានព្យាយាម វាយទៅកាន់ដ្រូននេះ ជាមួយបាល់ផងដែរ ដោយវាហោះចុះឡើង ហើយអាជ្ញាកណ្តាលបានសម្រេចចិត្ត ពន្យាពេលលេង រយៈពេល ១៥នាទី នៅតង់ទី១ ខណៈ Qarabag នាំមុខក្នុងលទ្ធផល 2-០។
បច្ចុប្បន្ន Azerbaijan និង Armenia កំពុងមានជម្លោះទឹកដី ស្ថិតនៅក្នុងតំបន់ Nagorno-Karabakh ។
អ្នកគាំទ្រក៏ធ្លាប់បាននាំយកទង់ជាតិ Armenian រត់ចូលទៅកាន់ទីលាន អំឡុងពេលដែល Qarabag ប្រកួតក្រៅទឹកដី ដែលធ្វើឡើងនៅទឹកដី Arsenal ក្នុងទីក្រុងឡុងដ័ កាលពីរដូវកាលមុន ក្នុងព្រឹត្តិការណ៍ Europa League ។
Nagorno-Karabakh គឺជាតំបន់មួយស្ថិតនៅ Azerbaijan ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងជនជាតិភាគតិចអាមេនីដែលគាំទ្រដោយអាមេនីចាប់តាំងពីសង្គ្រាមនៅទីនោះបានបញ្ចប់ក្នុងឆ្នាំ ១៩៩៤ ។
កាលពីរដូវកាលមុនកីឡាករ Henrikh Mkhitaryan របស់ កាំភ្លើងធំមិនអាចហោះហើរ ជាមួយមិត្តរួមក្រុមបាន ទៅកាន់ទឹកដី Baku ដោយកាំភ្លើងធំ ជួបជាមួយតោខៀវ ដែលធ្វើឡើងនៅលើទឹកដី Azerbaijan ៕
ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖