មាន់ខ្នាយមាស គ្មានគម្រោង​ចំណាយ៣៦លានអឺរ៉ូ ដេញលោក Mauricio

0

Tottenham Hotspur បានខ្សត់ខ្សោយទម្រង់លេង​នារដូវកាល 2019/20 នេះហើយអ្វីដែលកាន់តែអាក្រក់គឺចាញ់ Bayern Munich 7-2 កាលពីថ្ងៃអង្គារ ។
យោងតាម Barca បានចុះផ្សាយថា បញ្ហាដែលកំពុងជួបនេះ កីឡាករ​របស់ Spurs មានការព្រួយបារម្ភ​ចាប់តាំងពី បើករដូវកាល ហើយពួកគេបានរកឃើញថា គ្រូបង្វឹករបស់គេ កាន់តែ មានទម្រង់ដឹកនាំឆ្ងាយជាង ការប្រកួតដណ្តើមពានជាមួយហង្សក្រហម នៃពានរង្វាន់យូហ្វាឆាមពានលីក រដូវកាលមុន។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបាននិយាយថាកីឡាករមានការងឿងឆ្ងល់អំពីលោក Mauricio Pochettino’ និងថាតើគាត់ប្រាកដឬអត់ថាគាត់នឹងបន្តនៅភាគខាងជើងទីក្រុងឡុង។
រឿងដ៏រសើបនេះដែរ ក្លិបនឹងត្រូវបណ្តេញគ្រូបង្វឹករូបនេះចេញ ? ប៉ុន្តែអ្វីៗវាផ្សេងគ្នា ក្លិបមិនអាចនឹងធ្វើរឿងនេះ ដោយ ត្រូវចំណាយប្រាក់ ៣៦លានអឺរ៉ូ ដើម្បីដកលោកគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនេះរូបនេះឡើយ។

បច្ចុប្បន្ន Tottenham ឈរនៅលេខ ៦ ក្នុងតារាង Premier League ដោយមាន ១១ ពិន្ទុប៉ុណ្ណោះ។ពួកគេនឹងធ្វើដំណើរទៅជួប Brighton នៅថ្ងៃសៅរ៍ខាងមុខនេះខណៈដែលពួកគេសម្លឹងរកការលោតចេញពីភាពអាម៉ាស់នៅពាក់កណ្តាលសប្តាហ៍របស់ពួកគេ៕