ក្រោយពីចាញ់ការប្រកួតជាមួយ Napoli សម្រាប់ជើងទី១ ក្នុងគ្រុប E កន្លងទៅ នៃពានរង្វាន់ យូហ្វាឆាមពានលីក ប៉ុន្តែយប់មិញនេះក្លិប ហង្សក្រហម បានរកឃើញលទ្ធផលជ័យជម្នះទាំងតានតឹង ដោយប្រកួតជាមួយ Ѕαllzburɡ ឈ្នះក្នុងលទ្ធផល 4-3 ។
បើឆាកបាន ៩នាទី Sadio Mane រកបានមួយគ្រាប់ជូនម្ចាស់ផ្ទះ និងនាទី ២៥ កីឡាករ Andrew Robertson រកបានមួយគ្រាប់ទៀត នាំមុខ 2-0 និងនាទី ៣៦ កីឡាករ Mohamed Salah រកបានគ្រាប់ទី៣នាំមុខ ។ នៅនាទី ៣៩ ភ្ញៀវក៏រកបានមួយគ្រាប់ដោយកីឡាករ Hee-Chan Hwang នៅនាទី ៣៩ ជួយឲ្យក្លិប តាមពីក្រោម 1-3 និងនាទី៥៦ កីឡាករ Takumi Minamino រកបានមួយគ្រាប់ទៀត តាមពីក្រោយ 2-3 ។ លទ្ធផលនេះ បានធ្វើឲ្យហង្សក្រហមបុកពោះ ដោយនាទី ៦០ កីឡាករ Erling Braut Haaland បានតាមស្មើ 3-3 ។
ទោះបីជាយ៉ាណានៅនាទី ៦៩ កីឡាករ Mohamed Salah រកបានគ្រាប់ទី២ ជួយឲ្យក្លិប ឈ្នះក្នុងលទ្ធផល 4-3 ទាំងស្ថានភាពតានតឹង ។
លទ្ធផលនេះ បានជួយឲ្យហង្សក្រហម ឈរនៅលេខរៀងទី៣ មាន ៣ពិន្ទុ ស្មើជាមួយ Ѕαllzburɡ ដែលឈរនៅលេខរៀងទី២ ខណៈ Napoli មាន ៤ពិន្ទុ ឈរនៅលេខរៀងទី១ ៕
ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=qUgxWzAswj4