កាំភ្លើងធំអាចនឹងបង្ហាញចំណាប់អារម្មណ៍របស់គេឡើងវិញ ក្នុងគោលដៅផ្ទេរយកកីឡាករ Dayot Upamecano នៅក្នុងខែមករា ខាងមុខនេះ ។
នេះបើយោងតាមការចុះផ្សាយរបស់ The Sun ។
ខ្សែការពារកណ្តាលដែលកំពុងលេងនៅក្លិប RB Leipzig ហើយក៏ជាកីឡាករដែលស្ថិតក្នុងតម្លៃខ្ពស់ ដែលធ្វើឲ្យក្រុមលោក Unai Emery បានធ្វើ ការច្រានចោលចំពោះបំណងចង់បាននារដូវកាលមុន។
របាយការណ៍អាល្លឺម៉ង់បានចេញផ្សាយថា កាលនោះមានការដេញថ្លៃយកខ្សែការពារកណ្តាលរូបនេះ ក្នុងតម្លៃ ៥៥លានផោន ប៉ុន្តែមិនត្រូវបាន ក្លិបខាងលើលក់ចេញ ។ ក្នុងនោះគេជឿជាក់ថា ក្លិប RB Leipzig គឺចង់បានពីតម្លៃចន្លោះ ៧២ ដល់ ៩២ លានផោន។ប៉ុន្តែ Upamecano កុងត្រាគាត់ ជាមួយក្លិបដំណើរការដល់ឆ្នាំ ២០២១ ។
សារព័ត៌មាន L’Equipe បានធ្វើការអះអាងថា កីឡាករខាងលើ នឹងមិនលក់ក្រោមតម្លៃ ៥៣លានផោននោះទេ ប៉ុន្តែលើកលែងតែម្យ៉ាង បើសិនក្លិប RB Leipzig ចង់ដោះលែងឲ្យកីឡាករខាងលើចាកចេញ៕