អតីតគ្រូបង្វឹករបស់សេះបង្កង់ លោក Massimiliano Allegri បានកំពុងសំឡឹងការងារនៅលើទឹកដីអង់គ្លេស ដោយដាក់គោលដៅទៅកាន់ក្លិប បិសាចក្រហម ដែលជាក្លិបកំពុងជួបនូវវិបត្តិទម្រង់លេង និង កីឡាករ បើទោះបីជាក្លិបធំនេះគ្មានពានធំលេង ប៉ុន្តែគាត់គិតថា នៅតែសប្បាយចិត្ត ក្នុង ការដឹកនាំ។
ប្រភពព័ត៌មានពី Guardian បានចេញផ្សាយថា Allegri បានត្រៀមខ្លួនរួចរាល់ដោយត្រៀមខ្លួនហក់លោតទៅកាន់ទឹកដី Man Utd ដែលជាគោល ដៅនៃការដឹកនាំលេងនាពេលអនាគត ទោះបីជាក្លិបនេះគ្មានពានយូហ្វាឆាមពានលីក លេងក្តី។
បិសាចក្រហមបច្ចុប្បន្ន ស្ថិតក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ដោយលូតលាស់ទៅមុខ ទាំងសម្ពាធធ្ងន់ធ្ងរ នឹងជាសម្ពាធមួយ មិនធ្លាប់ជួបក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ ។
Allegri ក៏បានទៅដល់ទឹកដីអង់គ្លេសផងដែរ អំឡុងពេលដែលក្លិប Spurs ប្រកួតជាមួយ Bayern Munich ហើយក៏ជាក្លិបដែលគាត់ត្រូវ កត់ត្រា ទុក បើសិនមានឱកាសក្នុងការចូលខ្លួនមកដឹកនាំ ៕