ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបជើងឯកអ៊ីតាលី Juventus កីឡាករ CR7 មកដល់វ័យ៣៤ឆ្នាំទៅហើយនៅតែត្រូវបានគេជឿជាក់ថាគឺជាកំពូលអត្តពលិកដ៏ជោគជ័យម្នាក់ដែលកំពុងបន្តអាជីពរបស់ខ្លួនដដែលក្នុងចំណោមអត្តពលិកទាំងឡាយនៅលើលោក។
កាលពីពេលថ្មីៗនេះកំពូលខ្សែប្រយុទ្ធរូបនេះបាននិយាយថាបកស្រាយពីកត្តាសំខាន់ៗមួយចំនួននៅក្រោយភាពជោគជ័យរបស់ខ្លួនជាពិសេសគឺរបបអាហារដ៏តឹងរឹងរបស់ខ្លួនផង។CR7និយាយថាការបរិភោគអាហារដ៏ត្រឹមត្រូវពិតជាបានធ្វើឲ្យរាង្គកាយរបស់ខ្លួនមាំមួនដូចដែរបានឃើញប៉ុន្តែក្នុងនោះរូបគាត់បានបញ្ជាក់បែបកំប្លែងថាលើកលែងតែ Pizza ប៉ុណ្ណោះដែលមិនអាចតមបាន។
CR7 បាននិយាយទៀតថាទាំងខ្លួនឯងនិងកូនប្រុសច្បងគឺឧស្សាហ៍ញាំ Pizza ណាស់ទោះបីជាមិនទៀងទាត់មែនប៉ុន្តែគឺញឹកញាប់ជាងអាហារដែលមានជាតិកាឡូរីច្រើនផ្សេងៗទៀត៕
ប្រែសម្រួល:Lee