កាសែតរបស់អង់គ្លេស The Mirror នៅថ្ងៃពុធនេះបានសរសេរថាខណៈដែលក្លឹបកំពុងធ្លាក់ទំរង់លេងខ្លាំងនោះគ្រូបង្វឹកលោក Ole Solkjaer ត្រូវបានគេជឿជាក់ថាបានរៀបចំផែនការដ៏ធំមួយដើម្បីកែប្រែស្ថានភាពនៅខែមករាខាងមុខនេះ។
មួយក្នុងចំណោមនោះនៅក្នុងសប្តាហ៍នេះគេជឿជាក់ថាលោក Solkjaer នឹងត្រៀមកញ្ចប់លុយប្រមាណជា៩០លានផោនដើម្បីចចារទិញកីឡាករ២រូបក្នុងពេលតែមួយនាពេលខាងមុខដែលមានដូចជាកីឡាករ Longstaff និង Moussa Dembele ផង។
ខ្សែប្រយុទ្ធ Dembele របស់ក្លឹប Celtic កំពុងត្រូវបានដាក់សំណើរដោយ Lyon ក្នុងតម្លៃ៥០លានផោនខណៈដែល Longstaff ដែលពីមុនមានតម្លៃ៥៥លានផោននោះនឹងត្រូវធ្លាក់ថ្លៃបន្តិចដោយសារតែ Newcastle កំពុងត្រូវការលុយចាំបាច់ដោះស្រាយបញ្ហាបច្ចុប្បន្ន៕
ប្រែសម្រួល:Lee
Moussa Dembele
កីឡាករ Longstaff