កីឡាករជើងឯកបាល់ទាត់ពិភពលោក Paul Pogba ត្រូវបានកាសែតអង់គ្លេស The Mirror ចេញផ្សាយថានឹងមិនមានឈ្មោះក្នុងបញ្ជីកីឡាករទាំង២១នាក់ដែលនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសហូឡង់ក្នុងជំនួប Europa League ជាមួយនឹងក្រុមម្ចាស់ផ្ទះ AZ Alkmaar ឡើយ។
តាមផែនការបិសាចក្រហម Man United នឹងត្រូវហោះទៅលេងជាមួយនឹង AZ Alkmaar នៅយប់ថ្ងៃព្រហស្បតិ៍ស្អែកនេះហើយតែដោយមិនមាន Pogba ឡើយ។កីឡាករខ្សែបម្រើប្រយុទ្ធបារាំងរូបនេះបានលេងពេញ៩០នាទីពេលប៉ះជាមួយនឹង Arsenal កាលពីយប់ថ្ងៃចន្ទប៉ុន្តែត្រូវបានគេមើលឃើញថាហាក់មិនមានស្ថានភាពល្អប្រសើរខ្លាំងអំពីរបួសជើងរបស់គេឡើយ។
យោងតាមវេបសាយផ្លូវការរបស់ក្លឹបដែលបានបញ្ជាក់ដូចគ្នានេះដែរថា Pogba នឹងត្រូវបន្តតាមដាននិងព្យាបាលរបួសដែលមានតាំងតែពីខែសីហាក្នុងការប្រកួតជាមួយនឹង Southampton នោះ៕
ប្រែសម្រួល:Lee
