The Sun នៅថ្ងៃអង្គារម្សិលមិញបានសរសេរថាក្លឹបជើងខ្លាំងអ៊ីតាលី Inter Milan កំពុងតែចាប់ផ្តើមធ្វើការងារត្រៀមខ្លួនចចារជាមួយនឹងកីឡាករខ្សែបម្រើវ័យចំណាស់ម្នាក់ទៀតរបស់ក្លឹប Man United ខណៈដែលបានជោគជ័យទិញបាន Lukaku និង Sanchez កន្លងមកនោះ។
Matic បានក្លាយទៅជាចំណាប់អារម្មណ៍របស់លោក Conte ដែលពួកគេធ្លាប់ធ្វើការជាមួយនឹងគ្នាកាពីពេលនៅ Chelsea ម្តងហើយនោះប៉ុន្តែជឿជាក់ថា Inter Milan នឹងត្រូវរងចាំឧិកាសនេះរហូតទៅដល់រដូវក្តៅដើម្បីចុះកុងត្រាកីឡាករខ្សែបម្រើរូបនេះទាំងគ្មានតម្លៃខ្លួន។
Matic វ័យ៣១ឆ្នាំបានត្រឹមដើរតួជំនួសតំណែងរបស់ Pogba ប៉ុណ្ណោះជាក់ស្តែងការប្រកួតស្មើ Arsenal កាលពីយប់ថ្ងៃចន្ទនោះ Matic បានត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះដោយសារតែការវិលត្រឡប់មកវិញរបស់កីឡាករ Paul Pogba៕
ប្រែសម្រួល:Lee