ចាប់ផ្តើមមានព័ត៌មានចចាមរវាងលោក Wenger ជាមួយក្លិបធំនៅទឹកដីអ៊ីតាលី

0

ក្រោយការចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ទាំងអាល័យមកគ្រូបង្វឹកលោក Arsene Wenger នៅមិនទាន់ស្វែងរកជម្រិកថ្មីសម្រាប់អាជីពរបស់ខ្លួនបាននៅឡើយប៉ុន្តែចុងក្រោយនេះមានលេចឬព័ត៌មានជាច្រើនអំពីលទ្ធភាពទៅជំនួសតំណែងរបស់លោក Solkjare នៅ Man United។

ទោះបីជាយ៉ាងណាក្តីតាមការអះអាងចុងក្រោយដោយកាសែតអង់គ្លេស The Sun នៅថ្ងៃអង្គារទី១ខែតុលានេះបានសរសេរថាគ្រូបង្វឹករូបនេះនឹងអាចផ្លាស់ទៅធ្វើការជាមួយនឹងក្លឹបយក្សអ៊ីតាលីAC Milanជំនួសវិញខណៈដែលតំណែងរបស់លោកMarco Giampaoloកំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់នឹងត្រូវបណ្តេញចេញពីក្លឹប។

អ្វីដែលកាន់តែច្បាស់នៅពេលដែលប្រភពព័ត៌មាននៅអ៊ីតាលី Gazzetta ក៏បានអះអាងស្រដៀងគ្នានេះដែរហើយក្នុងនោះជឿជាក់ថាម្ចាស់ក្លឹបAC Milanបច្ចុប្បន្នគឺលោក Ivan Gazidis គឺជាអ្នកដែលធ្លាប់ធ្វើការនៅ Arsenal អស់រយៈពេលជាច្រើនឆ្នាំមកហើយដែរជាមួយនឹងលោកWenger៕

ប្រែសម្រួល:Lee