Juventus ដឹកដៃជាមួយ អាតេម៉ាឌ្រីដ យក ៤ពិន្ទុរៀងៗខ្លួន

0

ក្នុងការប្រកួតពានរង្វាន់យូហ្វាឆាមពានលីក សម្រាប់ជើងទី​២ នារដូវកាលនេះ ដែលធ្វើឡើងនារាត្រីយប់មិញ ក្លិបធំ នៅទឹកដីអ៊ីតាលី ទទួលបាន ៣ពិន្ទុ ក្រោយពីស្មើមួយជើង និង ក្លិបធំនៅអេស្ប៉ាញ អាតេម៉ាឌ្រីដ ក៏ដូចគ្នា ។​

សេះបង្កង់ Juventuss បានរកឃើញ​លទ្ធផល​ឈ្នះសម្រាប់ជើងទី​២ ក្នុងទឹកដីខ្លួន ដោយស្វាគមន៍ក្លិប Bayer Leverkusen ក្នុងលទ្ធផល 3-0 ដោយក្នុងនោះមានគ្រាប់បាល់កីឡាករ Ronaldo មួយគ្រាប់ផងដែរ ។
ជាមួយគ្នានេះដែរ ក្លិបធំនៅអេស្ប៉ាញអាតេម៉ាឌ្រីដ ក៏បានឈ្នះទៅលើក្រុម Lokomotiv Moscow ក្នុងលទ្ធផល 2-0 សម្រាប់ជើងទី​២ ក្នុងវគ្គជម្រុះ ក្នុងពូល D នារាត្រីយប់មិញ ដោយក្នុងនោះ Joao Felix ក៏រកគ្រាប់បាល់បានដូចគ្នា។​
លទ្ធផលនេះ បានធ្វើឲ្យ Juventus មាន ៤ពិន្ទុស្មើជាមួយក្រុម អាតេម៉ាឌ្រីដ ។
ទស្សនាវីដេអូខ្លីដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=RPo2miI8zrw

https://www.youtube.com/watch?v=Ll-Yf2-R5iM