Ribery ធ្វើឲ្យ AC Milan រងបរាជ័យអាក្រក់មិនធ្លាប់មានរយៈពេល៨០ឆ្នាំចុងក្រោយ

0

កីឡាករខ្សែប្រយុទ្ធជើងចាស់កំពូលល្បឿនដែលជាកីឡាករចំណូលថ្មីរបស់ក្លឹប Fiorentina ក្នុងការបង្ហាញដំបូងជំនួបជាមួយនឹង AC Milan ពិតជាមិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយដោយក្នុងនោះរូបគេគឺជាកីឡាករដ៏សំខាន់សម្រាប់ជ័យជំនះ៣ទល់នឹង១លើកនេះ។

ក្នុងនោះផងដែរបើយោងតាមតួលេខបរាជ័យលើកនេះ Ribery បានធ្វើឲ្យ AC Milan ជួបបរាជ័យដ៏អាក្រក់មិនធ្លាប់មានឡើយក្នុងរយៈពេល៨០ឆ្នាំរបស់ខ្លួន។ក្នុងការបង្ហាញខ្លួនលើទឹកដីរបស់ AC Milan ក្នុងការប្រកួតទាំង១២រដូវកាលកន្លងមក Ribery បានរកគ្រាប់បាល់សរុបដល់ទៅ១១២គ្រាប់បញ្ចូលទី។

កីឡាករខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះបានសម្រេចចិត្តចាកចេញពីក្លឹប Bayern Munich ដែលខ្លួនបានរស់នៅទីនោះអស់រយៈពេលជាយូរមកហើយកាលពីរដូវកាលមុនដើម្បីបន្តអាជីពជាមួយនឹងFiortentinaដោយសង្ឃឹមអាចបង្ហាញខ្លួនបានច្រើនជាងនៅអាល្លឺម៉ង់៕

ប្រែសម្រួល:Lee