Smalling បង្ហាញខ្លួនដំបូងឲ្យ Roma បរាជ័យ

0

ដូចជាមិនសូវកាក់កបឡើយ ទាំងពេលនៅលេងជាមួយនឹងក្លឹបចាស់ បិសាចក្រហម Man United និងក្រោយផ្លាស់ទៅលេងក្លឹបថ្មី នៅអ៊ីតាលីគឺ Roma កីឡាករខ្សែការពារអង់គ្លេស Chris Smalling បានបង្ហាញខ្លួនដំបូងបានត្រឹមលទ្ធផលបរាជ័យ ២ទល់នឹង០ លើក្រុមភ្ញៀវ Atalanta។

គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីពេលចុះកុងត្រាខ្ចីជើងដំបូង មកលេងឲ្យក្លឹប Roma ពី Man United កីឡាករខ្សែការពាររូបនេះ បានទទួលរងរបួសសាច់ដុំ ដែលធ្វើឲ្យគេខកខានការបង្ហាញខ្លួនដំបូង រហូតមកដល់ការប្រកួតជាមួយនឹង Atalanta លើកនេះ។

ទោះបីជាយ៉ាងណាក្តី ថ្លែងទៅកាន់សារព័ត៌មានរបស់ក្លឹប Roma នៅក្រោយការបញ្ចប់ការប្រកួតលើកនេះ Smalling បាននិយាយថា ពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលអាចបង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹប ប៉ុន្តែក៏ខកចិត្តមិនស្ទើរដែរដោយសារបរាជ័យនេះ៕

ប្រែសម្រួល:Lee