Juventus នឹងមិនយកថ្លៃខ្លួនប្រសិនបើ Man United យល់ព្រមទទួលយកខ្សែប្រយុទ្ធវ័យចំណាស់ខ្លួន​

0

មកដល់ពេលនេះខ្សែប្រយុទ្ធក្រួអាតវ័យចំណាស់ Mandzukic ហាក់មិនមានអនាគតល្អជាមួយនឹងក្លឹប Juventus តទៅទៀតឡើយនាពេលខាងមុខ។ក្នុងនោះគេជឿជាក់ថាកីឡាករវ័យ៣៤ឆ្នាំរូបនេះទើបតែបានបដិសេធចោលសំណើររបស់ក្លឹប Al Rayyan របស់ប្រទេសកាតាទៀតផងកាលពីថ្ងៃអាទិត្យ។

ក្លឹបនៃប្រទេសនៅមជ្ឈឹមបូព៍ាមួយនេះបានផ្តល់ជាកុងត្រាទំហំដល់ទៅ៧លានផោនក្នុងមួយឆ្នាំប៉ុន្តែជឿជាក់ថាមិនអាចទាក់ចិត្តកីឡាកររូបនេះបានឡើយដោយសារក្នុងនោះមានក្លឹបធំៗផ្សេងនៅតំបន់អ៊ឺរ៉ុបក៏មានការពេញចិត្តពេញថ្លើមសមត្ថភាពកីឡាកររូបនេះដូចគ្នាក្នុងនោះមានដូចជាMan United ជាដើមដែលកំពុងតែនាំមុខគេ។

សេះបង្កង់ Juventus មានកីឡាករខ្សែប្រយុទ្ធក្នុងបញ្ជីច្រើនល្មមហើយមកដល់ពេលនេះដែលកាសែតរបស់អង់គ្លេស The Sun បានអះអាងថាបើការចចារប្រព្រឹត្តទៅបានល្អនោះខ្លួននឹងមិនមានបំណងចង់បានតម្លៃខ្លួនកីឡាកររូបនេះឡើយខណៈដែល Man United និងកីឡាករក៏ហាក់បីដូចជាត្រូវរ៉ូវគ្នាទៅហើយនោះ៕

ប្រែសម្រួល:Lee