Max Allegri ត្រៀមខ្លួនរួចជាស្រេច ជាមួយនឹងការងារនៅ Spurs

0

កាសែតរបស់អង់គ្លេស The Sunsports ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរថាបុរសជនជាតិអ៊ីតាលី អតីតគ្រូបង្វឹកឆ្នើមរបស់ Juventus លោក Max Allegri ត្រូវបានគេជឿជាក់ថា កំពុងអង្គុយមើលស្ថានភាពរបស់លោក Pochettino ថាតើនឹងដើរចេញពីក្លឹបមាន់ខ្នាយមាស Spurs ឬក៏យ៉ាងណា នាពេលខាងមុខ។

ការព្រួយបារម្ភទាំងក្លឹប និងអ្នកគាំទ្ររបស់ Spurs កាន់តែខ្លាំងឡើង ដោយជឿជាក់ថាលោក Pochettino ក្រោយការរស់នៅជាមួយនឹង White Hart Lane អស់រយៈពេល៥ឆ្នាំមកហើយនោះ នឹងឈានទៅដល់ការចែកផ្លូវគ្នា នាពេលខាងមុខនេះ។

គេអាចមើលឃើញតំណែងបន្ទាប់ពី Pochettino នឹងអាចធ្លាក់ទៅលើលោក Allegri ដែលទំនេរពីការងារ អស់រយៈពេលឆ្នាំទៅហើយនោះ បន្ទាប់ពីការចាកចេញពី Juventus។ នៅអ៊ីតាលីលោក Allegri បានជួយ Juventus លើកពាន Serie A ដល់ទៅ៥ដង ទោះបីជាបានត្រឹមជើងឯករង Champion League ត្រឹមតែ២ដងក្តី៕

ប្រែសម្រួល:Lee