ក្លឹបខ្លាំងប្រេស៊ីល Flamengo បន្តជ័យជំនះជាប់គ្នា៨ប្រកួត

0

ក្លឹបយក្សប្រេស៊ីល Flamengo បានបន្តទទួលជ័យជម្នះទាំង ៨លើកជាប់ៗគ្នារបស់ពួកគេ ក្នុងពានរង្វាន់ Serie A របស់ប្រទេសប្រេស៊ីល កាលពីថ្ងៃពុធជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ៣-១ លើក្លឹប Internacional។

Barbosa ជាអ្នកស៊ុតគ្រាប់ទី១ ដែលជាបាល់ប៉េណាល់ទី នៅនាទីទី ២០ បន្ទាប់ពីអូសដាច់អ្នកចាំទី Marcelo Lomba តែត្រូវបានរារាំងដោយដៃឆ្វេងរបស់ Bruno Vieira ។

ក្រុមភ្ញៀវ Internacilanl នៅសល់គ្នាត្រឹមតែ៩នាក់ មុនពេលពាក់កណ្ដាលតង់ ក្រោយមានការប៉ះសម្តីគ្នាយ៉ាងក្តៅគគុក ជាមួយអាជ្ញាកណ្តាល Luiz Oliveira។ បច្ចុប្បន្ន Flamengo មាន៦ពិន្ទុ នាំមុខដាច់ពីលើក្រុមលេខរៀងទី២គឺ Palmeiras ខណៈដែល Internacional កំពុងស្ថិតនៅលេខរៀងទី៤ក្នុងតារាង៕

ប្រែសម្រួល:Lee