Xavi ហ៊ានចំណាយ ១៥០លានផោន

0

វិរៈបុរសក្លឹប Barcelona លោក Xavi បានបញ្ជាក់ថា លោកមានបំណង ក្នុងការនឹងចំណាយលុយដ៏ច្រើនសន្ធឹកមួយ ដើម្បីទិញយកកីឡាករខ្សែប្រយុទ្ធ Sterling របស់ក្លឹបមេឃខៀវ Man City មក Barcelona ប្រសិនពេលណាមួយដែលលោកមានឱកាស ធ្វើការនៅទីនេះ។

Sterling ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ប៉ុន្មានឆ្នាំចុងក្រោយមានឈ្មោះបោះសម្លេងខ្លាំងបំផុត ទាំងលេងនៅជម្រើសជាតិអង់គ្លេស និងជាពិសេសជាមួយនឹងក្លឹប ហើយសមត្ថភាពរបស់គេបានធ្វើឲ្យលោក Xavi មានចំណាប់អារម្មណ៍បំផុត និងព្រមទាំងបានស្រម៉ៃថា អាចធ្វើការរួមគ្នានាពេលណាមួយជាមិនខាន។

តាមរយៈការចេញផ្សាយរបស់ Mail នាពេលកន្លងមក បានបញ្ជាក់ថា Xavi ដែលបច្ចុប្បន្នកំពុងធ្វើការងារ ជាគ្រូបង្វឹករបស់ក្លឹប Al Sadd នៃប្រទេសកាតា នឹងអាចមានលទ្ធភាព ក្នុងការក្លាយទៅជាគ្រូបង្វឹកក្លឹប Barcelona នាពេលណាមួយដោយសារតែ បុរសវ័យ៣៩ឆ្នាំរូបនេះ មានបទពិសោធ និងទំនាក់ទំនងដ៏ជិតស្និទ្ ធជាមួយក្លឹបយក្សអេស្បាញនេះ៕

ប្រែសម្រួល:Lee