អតីតកីឡាករហង្សក្រហម អធិរាជស និង មេឃខៀវ លោក Steve McManaman នឹងមកទស្សនកិច្ចនៅអង្គការផ្កាយសមុទ្រ ISF ស្ថិតនៅកម្ពុជា នាថ្ងៃទី២៥និង២៦ ខែកញ្ញា ឆ្នាំ២០១៩ ។
យោងតាមសេចក្តីប្រកាសដែលចេញដោយសហព័ន្ធបាល់ទាត់កម្ពុជា បានឲ្យដឹងថា អតីតតារាបាល់ទាត់ល្បី របស់ហង្សក្រហម អធិរាជស និង មេឃខៀវ នឹងមកទស្សនកិច្ច នៅអង្គការផ្កាយសមុទ្រ ដែលចំនួនពីរទីតាំង ។
Steve McManaman បានលេងឲ្យហង្សក្រហម នៅឆ្នាំ 1990-99 និង អធិរាជស នៅឆ្នាំ 1999-03 និង មេឃខៀវនៅឆ្នាំ 2003-05 ក្នុងតំណែង ជាកីឡាករខ្សែបម្រើ ក្រោយមកគាត់ក៏បានចូលនិវត្តន៍ នៅក្លិបលើទឹកដីអង់គ្លេស Man City តែម្តង៕
