Zidane ៖ ក្រោយខ្ញុំមកវិញ Real Madrid ចាប់ផ្តើមល្អប្រសើរ

0

លោក Zinedine Zidane បានចាត់ទុកជ័យជម្នះ ១-០ របស់ក្រុម Real Madrid ទៅលើក្រុម Sevilla គឺជាការបង្ហាញទម្រង់លេងល្អបំផុតរបស់ក្រុមចាប់តាំងពីលោកបានវិលត្រឡប់មកធ្វើជាគ្រូបង្វឹកកាលពីខែមីនា ។ នេះបើយោងតាមគេហទំព័រ Marca បានចុះផ្សាយ។​
Karim Benzema រកគ្រាប់បាល់ជូនក្រុមនៅនាទី ៦៤ ឡើងទៅកាន់លេខរៀងទី​២ នៃលីគកំពូល​។​

គ្រូបង្វឹកសញ្ជាតិបារាំង​បាននិយាយថា ជាលើកដំបូង ខ្ញុំពិតជារីករាយ។ យើងបានបង្ហាញទម្រង់លេងដ៏អស្ចារ្យអស់រយៈពេល ៩០នាទី នៅពេល ដ៏លំបាកមួយ ហើយខ្ញុំត្រូវតែអបអរដល់កីឡាករ​របស់ខ្ញុំទាំងអស់ ។ អ្នករាល់គ្នានៅលើទីលានបានជួយគ្នា។យើងមានការលំបាកប៉ុន្តែយើងមានសាមគ្គីភាពគួរ ឲ្យ កត់សម្គាល់នៅក្នុងគ្រានេះ។
“ អ្នកត្រូវតែលេងឱ្យបានល្អពេញ ៩០ នាទីនៅកន្លែងដូច​នេះ​”​បេ​ន​ហ្សូ​ម៉ា​ឥ​​ឡូ​វ​នេះ​គឺ​ជា​អ្នក​រ​ក​គ្រា​ប់​បា​ល់​ប​ញ្ចូ​ល​​​ទី​បា​ន​ច្រើន​ជា​ង​គេ​នៅ​ឡា​លី​ហ្គា​សា​ន់​ឌឺ​ដោ​យ​រ​ក​បា​ន​ ​៥​ ​​គ្រាប់​​ និង ធ្វើឲ្យ Real ក្លាយជាក្រុម ប្រយុទ្ធខ្លាំងមួយទៀត​។​
Zidane បានបន្ថែមថា គាត់បានជួយឲ្យក្រុមឈ្នះម្តងទៀត ប៉ុន្តែអ្នកលេង​ទាំងអស់ក៏សំខាន់ផងដែរ ។​ លោកថា ក្រុមលោក​ការពារយ៉ាងល្អ និងលេង បានយ៉ាងល្អ ។

គ្រូបង្វឹក​សញ្ជាតិបារាំងបានបន្តថា យើងដឹងថាយើងបានបង្កើតឱកាស ហើយការការពារជាគន្លឹះក្នុងការឈ្នះ ហើយអ្នករាល់គ្នាបានធ្វើវារួចរាល់ហើយ ក្នុងស្ថានភាពដ៏លំបាកនេះ ៕