Solkjare មកដល់ទីលានហ្វឹកហាត់វិញហើយ ក្រោយបរាជ័យស្ពឹកមុខចុងក្រោយ

0

ព្រឹកថ្ងៃចន្ទនេះគ្រូបង្វឹកក្លឹបបិសាចក្រហម លោក Solkjareបានធ្វើដំណើរមកដល់ទីលានហ្វឹកហាត់វិញហើយ ក្រោយបរាជ័យសាជាថ្មីទាំងមិននឹកស្មាន ទៅលើក្រុម West Ham ក្នុងលទ្ធផល២ទល់នឹង០។

ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នលោក Solkjareកំពុងរងសំពាធកាន់តែខ្លាំង ដោយសារអ្នកគាំទ្រកាន់តែច្រើន បាននាំគ្នាបង្ហាញការមិនពេញចិត្ត និងសំណូមពរឲ្យមានការបណ្តេញចេញគ្រូបង្វឹករូបនេះផងដែរ។

បរាជ័យលើកនេះមានន័យថា Man Unitedទទួលបានតែ៨ពិន្ទុប៉ុណ្ណោះ ក្នុងដៃពីការប្រកួតទាំង៦របស់ខ្លួន និង១០ពិន្ទុឆ្ងាយពីក្រុមកំពូលតារាង Liverpool។

កំពុងតែជួបបញ្ហាបែបនេះផងដែរ ចំណែកឯបញ្ជីកីឡាកររបួសក៏កាន់តែច្រើនឡើង ហើយជាពិសេសសុទ្ធតែជាកីឡាករសំខាន់ Balily, Pogba, James, Martial, Rashford, LingardនិងShaw៕

ប្រែសម្រួល:Lee