Jose Mourinho ៖ ខ្ញុំសមនឹងបិសាចក្រហមបណ្តេញចេញ តែលោកមិនរីករាយក្រោមការដឹកនាំ Ole

0

អតីតអ្នកចាត់ការទូទៅរូបនេះនិយាយថាក្រុមបិសាចក្រហមបច្ចុប្បន្នមិនប្រសើរជាងកាលពីមួយឆ្នាំមុនទេប៉ុន្តែលោកមិនសប្បាយចិត្ត នៅពេលដែលពួកគេបានតស៊ូ មើលពីលទ្ធផលក្រោមការដឹកនាំរបស់ Ole ។

លោក Jose Mourinho បានសារភាពថាគាត់សមនឹងទទួលបានការបណ្តេញចេញពីតំណែងក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United ប៉ុន្តែគាត់មិនរីករាយក្នុងការមើលការតស៊ូរបស់ពួកគេក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer ទេ។

ក្រុមបិសាចក្រហមត្រូវបានបំបាក់ដោយលទ្ធផល ២-០ នៅលើទឹកដីក្រុម West Ham នាថ្ងៃអាទិត្យដែលជាលទ្ធផលដែលធ្វើឱ្យពួកគេធ្លាក់ចុះដល់លេខ ៨ នៅក្នុងតារាងក្របខ័ណ្ឌ Premier League ។

ក្រោយពីបណ្តេញលោក Jose ក្លិប Man utd ស្ថិតនៅចំណាត់ថ្នាក់ទី ៦ អំឡុងពេលដែលគេបណ្តេញលោក នៅពាក់កណ្តាលរដូវកាលមុនដោយអ្នកគាំទ្រមិនពេញចិត្តចំពោះអ្វីដែលពួកគេបានមើលឃើញថាជាស្ទីលលេងការពារបែបបាល់ទាត់ហួសហេតុ របស់លោក Jose៕