Lampard ប្រាថ្នាចង់ឲ្យតោខៀវ​មានកម្រិតដូចហង្សក្រហម​

0

គ្រូបង្វឹកតោខៀវ​ បានយល់ថា ក្រុមរបស់គាត់​បានបង្ហាញថាពួកគេ​អាចប្រកួតប្រជែង​ជាមួយ ហង្សក្រហមបាន ប៉ុន្តែមិនអាចឈានដល់ កម្រិតកំពូលដូចក្រុមលោក Jurgen Klopp​ នៅឡើយ​។​
សារព័ត៌មាន​Goal បានចុះថា Frank Lampard កំពុងតែប្រាថ្នា​យ៉ាងខ្លាំង ត្រូវធ្វើយ៉ាងណាឲ្យដូចក្រុម​ហង្សក្រហម Liverpool បន្ទាប់ពីក្រុមលោក ចាញ់ ក្នុងលទ្ធផល 1-2 ដែលជាក្រុមនាំមុខនៅលីគកំពូលអង់គ្លេស ។​

ហង្សក្រហមបច្ចុប្បន្នឃើញថាធ្វើបានល្អ ដោយ ៦ប្រកួតនៃការចាប់ផ្តើមរដូវកាលនេះឈ្នះទាំង ៦ប្រកួត និងអរគុណដល់គ្រាប់បាល់របស់ Trent Alexander-Arnold និង Roberto Firmino ។​

តែ N’Golo Kante បានជួយឲ្យតោខៀវ បំបែកពងរបស់ហង្សក្រហមបាន បន្ទាប់ពីសម្រាកនោះ ។ តោខៀវ​ពេលនេះ ស្ថិតនៅលេខរៀងទី ១១ មាន ៨ពិន្ទុ ដោយចាញ់​ក្រុមកំពូលតារាងហង្សក្រហមចំនួន ១០ពិន្ទុ ៕