កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានជួយឲ្យក្រុមរបស់គាត់ឈ្នះពីរ លើក ក្នុងរយៈពេលប៉ុន្មាននាទីចុងក្រោយ វិលចូលជំរុំហ្វឹកហាត់វិញ ហើយគ្រូបង្វឹករបស់គាត់ទាត់សោត រំពឹងថានឹងមានការរីកចំរើន បន្ថែមទៀត ។
យោងតាមគេហទំព័រ Goal គ្រូបង្វឹក Thomas Tuchel បានបង្ហាញជំហរ ជឿជាក់ថា Neymar នឹងកាន់តែរីកចំរើន ប្រសើរឡើង បន្ទាប់ពីជួយឲ្យក្រុម PSG ឈ្នះ ការប្រកួតពីរចុងក្រោយ នឹងឈានទៅលេង ១០០ភាគរយ ជាមួយក្រុម ។
ជាក់ស្តែងការប្រកួតជាមួយ Lyon ដែលធ្វើឡើងនៅក្រៅទឹកដី Neymar បានជួយឲ្យក្រុម ទទួលបាន ៣ពិន្ទុបន្ថែមទៀត ។
Tuchel បាននិយាយថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ នឹងមានភាពប្រសើរឡើង នៅ PSG នឹងជួយឲ្យក្រុមឡើងកំពូលតារាង លើសបីពិន្ទុ ពីក្រុមលេខរៀងទី២ Anger មានតែ ១២ពិន្ទុនោះ៕