នៅនាទី៦៦ គ្រាប់បាល់មួយគ្រាប់ត្រូវបានអាជ្ញាកណ្តាលដកចេញវិញ ក្រោមជំនួយរបស់ VAR ដែលជាវីដេអូមើលការខុសត្រូវ ដើម្បីបំបាត់ភាព ចម្រូងចម្រាស់ ក្នុងការប្រកួត ។
ថ្វីបើ Kane រកបាននៅនាទី ២៩ ជួយឲ្យមាន់ខ្នាយមាសនាំមុខ ចចកព្រៃ តែ Ricardo Pereira បានជួយឲ្យក្រុម The Fox តាមស្មើវិញនៅនាទី ៦៩ តង់ទី២ ។ នៅនាទី ៦៦ កីឡាកររបស់ Spurs បាននាំមុខជាថ្មី ប៉ុន្តែវាស្ថិតក្នុងស្ថានភាពចម្រូងចម្រាស់ ដោយជរនៅជំហរខុស ពោលគឺ អហ្វសាយ តែម្តង ដែលធ្វើឲ្យ Spurs បាត់បង់ឱកាសនេះ ។
បាត់បង់ឱកាសនេះ សារជាថ្មី The Fox បានជួយក្រុមខ្លួនឈ្នះ 2-1 តាមរយៈគ្រាប់បាល់របស់ James Maddison នៅនាទី ៨៥ ។
ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖