កាន់ផុងខ្លួនជ្រៅហើយសម្រាប់ Barcelona ដោយយប់មិញនេះ បានចាញ់ការប្រកួតជាមួយក្រុម Granada ដែលទើបតែឡើងមកកាន់លីកកំពូល អេស្ប៉ាញ ដោយចាញ់ក្នុងលទ្ធផល 2-0 តដៃមិនរួច ថ្វីបើមានកីឡាករ Messi និង កីឡាករសំខាន់ៗទៀត ។
មុនការប្រកួតមានការលើកឡើង និងផ្សាយចេញនៅលើបណ្តាគេហទំព័រនានាថា Barcelona មានបញ្ហាជើងផ្នែកខាងក្រោម ពោលគឺតំបន់ការពារតែម្តង។ ការផ្សាយនេះ បានក្លាយជារឿងពិត ក្រោយការទាត់ ៩០នាទី ជើងខាងក្រោមរបស់ Barcelona ពិតជាមានបញ្ហា ដោយសបញ្ជាក់ជូនទស្សនិកជនគ្រប់ៗគ្នា ។
លទ្ធផលនេះ បានធ្វើឲ្យ Barcelona មានតែ ៧ពិន្ទុក្នុងដៃ ក្នុងចំណោម ៥ប្រកួតកន្លងមកនេះ ហើយ Granada ឡើងទៅកាន់កំពូលតារាង បណ្តោះ អាសន្ន មាន ១០ពិន្ទុ ស្មើជាមួយ អាតេម៉ាឌ្រីដ និងស្មើជាមួយ Sevilla ដែលទើបតែប្រកួតបាន ៤ប្រកួតនោះ ដោយកំពុងរងចាំការប្រកួតជាមួយ Real Madrid នារាត្រីយប់នេះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖